ថ្ងៃទិវាជនជាតិដើមភាគតិចឆ្នាំ២០១០ បានផ្លាស់ប្តូរទិសតាំងជាច្រើន
លោកភាពសុខជា ជាប្រធាននៃសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជាបានបង្ហាញពីការសំរេចចិត្តដោយប្រារព្ធពិធីនេះនៅក្នុងខេតសៀមរាបថា“ក្នុងឆ្នាំនេះការសម្រេចជ្រើសរើសទីតាំងគឺត្រូវបានឈរលើមធ្យោបាយជាច្រើន” ។
បើទោះជានៅក្នុងខេត្តនេះមានសមាគមជនជាតិដើមតិច តិចតួចត្រឹម២ឬ៣សមាគមក៏ដោយតែសៀមរាបជាទីក្រុងធំបំផុតទី៤ក្នុងប្រទេសកម្ពុជា ហើយក៏ជាទីក្រុងដ៏សំខាន់បំផុតដែលអាចទាក់ទាញទេសចរ ផងដែរដែលពិសេសគឺមានប្រាសាទអង្គរវត្តតែម្តង។ ដូច្នេះថ្ងៃទិវាជនជាតិដើមភាគតិចដែលប្រារព្ធនៅខេត្តសៀមរាបនេះក៏ដើម្បីទាក់ទាញអ្នកទស្សនាអន្តរជាតិផងដែរ។
លោកភាព សុខជាបានបន្ថែមទៀតថា“ យើងប្រារព្ធនៅកន្លែងដែលមានមនុស្សច្រើននោះសំលេងរបស់យើងនិងបានឭជាលក្ខណៈជាតិនិងអន្តរជាតិ” ។
ការកែប្រែផ្សេងទៀតក្នុងសកម្មភាពឆ្នាំនេះក៏ជាសញ្ញានៃការរីកចំរើននៃកម្មវិធីនេះផងដែរដោយ កាលពីឆ្នាំមុនរបៀបវារៈសំខាន់ដែលបានដាក់បញ្ចូលគឺជាការអធ្ថិប្បាយរបស់មន្ត្រីហើយនិងមានការបង្ហាញវប្បធម៌តិចតូចគឺត្រូវបានធ្វើឡើង។ ប៉ុន្តែឆ្នាំនេះយើងមានការតាំងពិពណ៌ដ៏ធំ ដែលជាកន្លែងសម្រាប់ផ្តល់ឲ្យប្រជាជនជនជាតិដើមភាគតិចអាចចូលរួមបង្ហាញនូវប្រពៃណីដ៏ប៉ិនប្រសព្វនិងការងារសិល្បៈរបស់ពួកគេហើយការបង្ហាញនោះក៏បានធ្វើអោយអ្នកទស្សនាមានការភ្ញាក់ផ្អើលនិងទទួលបានចំណេះដឹងផ្សេងៗពីប្រជាជនជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជាផងដែរ។
អ្នកទស្សនាការតាំងពិពណ៌កញ្ញា កក្កដា បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា«មុនពេលមកដល់ទីនេះខ្ញុំអត់ដឹងអ្វីបន្តិច(អំពីជនជាតិដើមភាគតិច) ប៉ុន្តែឥឡូវ ចាប់ពីខ្ញុំមកដល់ទីនេះខ្ញុំបានដឹងពីប្រជាជនជនជាតិដើមភាគតិចជាច្រើន ដូចជា វប្បធម៌ ហើយនិងវិធីនៃការរស់នៅរបស់ពួកគេ។»
ការបង្កើនចំណេះដឹងដល់សាធរណៈជនពីការយល់ដឹងពីវប្បធម៌ជនជាតិដើមភាគតិចនិងភាពផ្សេងៗនៅក្នុងប្រទេសកម្ពុជាហើយចូលទៅជិតការមិនមានភាពរើសអើងហើយនិង Stereotyped ដែលសាយភាយក្នុងសង្គមកម្ពុជា គឺជាគោលដៅដ៏សំខាន់មួយក្នុងសកម្មភាពនេះ។ ការបង្ហាញAngkor Kyung Yu ជាស្នាមដ៏មានប្រជាប្រិយភាពក្នុងចំណោមប្រជាជនទីក្រុង ដែលជាកន្លែងនៃក្រុមជនជាតិដើមភាគតិច១៥ខេត្តបង្កើតកម្មវិធីរាំ ច្រៀង ហើយនិងប្រារព្ធពិធីតាមការគ្រោងទុក។ ថ្វីបើមានភ្លៀងធំនៅក្បាលល្ងាចវាក៏នៅតែមានការរងចាំពីសាធារណៈជននិងប្រព័ន្ធផ្សព្វផ្សាយ។
ថៃ្ងនៃការប្រារព្ធពិធីខុសផ្លែកពីថ្ងៃធម្មត
ក្រៅពីការបង្ហាញនូវវប្បធម៌និងមរតកពីដូនតារបស់ប្រជាជនជនជាតិដើមភាគតិច, ថ្ងៃទិវាជនជាតិដើមភាគតិចក៏មានបំណងក្រើនរំលឹកដល់សាធារណៈជនក៏ដូចជារាជរដ្ឋភិបាលអំពីការស្ថានភាពនៃការលំបាកនិងបញ្ហាប្រឈមរបស់ប្រជាជនជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលនិងមិនទុកអោយប្រជាជនជនជាតិដើមភាគតិចរស់នៅក្នុងស្ថានភាពក្របែបនេះទៀតទេ។ យើងនឹងធ្វើអ្វីៗដើម្បីលើកដំកើនជីវភាពរស់នៅរបស់ប្រជាជនជនជាតិដើមភាគតិចក្នុងវិធីដូចគ្នាដែលយើងបានធ្វើសំរាប់ប្រជាជនទូទៅនៅក្នុងស្រុក នេះជាការសន្យារបស់ឯកឧត្តម ជា សុភារា រាដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទចំពោះមុខមនុស្សរាប់សិបពាន់នាក់។ ដូចរាជរាដ្ឋាភិបាលបានអភិវឌ្ឍនយោបាយនិងច្បាប់ទាក់ទងនឹងសិទ្ធិប្រជាជនជនជាតិដើមភាគតិចលើបញ្ហាដីធ្លី ហើយនិងកាអភិវឌ្ឍសហគមរបស់ពួកគេ។ Tuomo Poutiainen អ្នកដំណាងអង្កការILOប្រចាំនៅកម្ពូជា ទោះបីមានការប្រយ័ត្នប្រយែងចំពោះផលប៉ះពាល់នៃច្បាប់នេះហើយនិងហើយនិងការចាត់ចែងទុកអាចត្រូវវាយតំលៃក្នុងរយៈពេលវែង ៖ "ច្បាប់នេះពិតជាថ្មី.......ខ្ញុំថាវាប្រញាប់ពេកក្នុងការនិយាយពីផលប៉ះទង្គិចដែលពួកគេបានអនុវត្តន៌។ ថ្ងៃនេះនិងសំដីដែលបានថ្លែងវាជាការពិតយើងនៅមិនទាន់បានធ្វើជាច្រើននូវអ្វីដែលគួរធ្វើ។ ប៉ុន្តែមានខ្លះស្ថិតក្នុងដំណើការសាកល្បង ហើយដំណើរការស្ថិតក្នុងការកត់សំគាល់នៃលើសិទិ្ធប្រជាជនជនជាតិដើមភាគតិចលើបញ្ហាដីធ្លីជាកត្តាត្រូវការចំបាច់។ការកាប់ឈើខុសច្បាប់ហើយនិងការបាត់បង់ដីកេរ្តិដូនតាទៅឲ្យក្រុមហ៊ុនឯកជនគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរសំរាប់ជីវិតរស់នៅរបស់ជនជាតិដើមភាគតិចនិងវប្បធម៌ប្រពៃណីរបស់ពួកគេ។ ប៉ុន្តែបញ្ហានោះកំរនឹងបានលើកឡើងណាស់នៅក្នុងវេទិកា។ វាដូចជាសារដែលសរសេរលើបដា ដែលអ្នកចូលរួមកាន់ភ្ជាប់បើកមើលពេលឆ្លងកាត់ទីក្រុងសៀមរាបដែលត្រូវទិះទៀនដោយអជ្ញាធរ។
អ្នកចូលរួមពីខេត្តមណ្ឌលគីរីបាននិយាយថា"ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានចូលរូមក្នុងព្រឹត្តិការនេះពីព្រោះវាជាថ្ងៃរបស់យើង" “ប៉ុន្តែពេលក្រោយយើងសង្ឃឹមថាបញ្ហាជនជាតិដើមភាគតិចនិងត្រូវបានដោះស្រាយបន្ថែមដើម្បីបោះជំហានទៅមុខទៀត។


