កម្មវិធិផ្សាយ​ផ្ទាល់​តាមវិទ្យុ​ FM​ ៩៣.៥
កម្មវិធី​សម្លេង​ស្ត្រី​ ជាជម្រើស​ស្ត្រី​
November 14, 2010

ជាកម្មវិធី​មួយ​ផ្សាយ​ផ្ទាល់​រាល់ពីរ​សប្តាហ៏​ម្តង​ តាមវិទ្យុ​ FM​ ៩៣.៥ វេលា​ម៉ោង​ ១១​ដល់​១២​ថ្ងៃ​ត្រង់​។កម្មវិធី​នេះ​ទទួល​ការគាំ​ទ្រ​ផ្នែក​ថវិកា​ពី​មូលនិធិហេនរេចបូល​‌‍ កម្ពុជា

នៅ​ក្នុង​បរិបទ​សង្គម​ សេដ្ឋកិច្ច​ និង​នរយោបាយ​ថ្មីៗនេះ​ ស្ត្រី​ខ្មែរ​មិនមែន​ជា​ប្រធានបទ​ក្នុង​ការ​ជជែក​ពិភាក្សា​ តែជា​កម្មវត្ថុ​នៃ​ការ​រំលោភ​បំពាន​ដោយ​ផ្ទាល់​និង​ប្រយោល។​ ស្ត្រី​តែង​ជា​តួអង្គអសកម្ម​ដែល​ត្រូវ​រុំព័ទ្ធ​ទៅ​ដោយ​ទំនៀម​ទម្លាប់​ប្រពៃ​ណី​និង​ផ្នត់​គំនិត​សង្គម។​

តាម​ពិត​ក្នុង​ប្រជាសាស្ត្រ​ តួលេខ​ស្ត្រី​មាន​ចំនួន​ច្រើន​ជាង​បុរស។​ ពួកគេ​និយាយ​ឮ​ជាង​និង​ធ្វើ​សកម្មភាព​តបត​លឿនជាង​បុរស​នៅ​ពេល​ការ​រស់នៅ​របស់​ពួកគេ​ជួប​បញ្ហា​អ្វី​មួយ។​ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​សម្មភាព​ដ៏​កម្រទាំង​នេះ​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុកដាក់​ទេ​ ពី​ព្រោះសម្លេង​ស្ត្រី​នៅ​ពេល​នោះ​ត្រួវបាន​បណ្តាញសារព័ត៌មាន​និង​សាធារណជ​ន​ពណ៌នា​ជាសម្លេង​កំហឹង​និង​ពេលខ្លះ​ជា​សម្លេង​គ្មាន​ហេតុផល​ឬក៏​​ ស្ត្រី​ត្រូវបាន​បង្ហាញ​ថា​ជាជន​រង​គ្រោះ​ អសម្ថភាព​ និង​អស់សង្ឃឹម។

កម្មវិធី​សម្លេង​ស្ត្រី​ ជាជម្រើស​ស្ត្រី​ ជា​វេទិកា​មួយ​ដើម្បី​បង្ហាញ​និង​ពិភាក្សា​គំនិត​ យោបល់​ ទៅ​លើ​វិធី​បង្កើនគុណភាព​នៃ​ជីវិត​ស្ត្រី​និង​ដាក់​ជា​អនុសាសន៍​ក្នុង​ការ​អភិវឌ្ឍ​គោលនយោបាយ​ និង​បទដ្ឋាន​ច្បាប់។​

ប្រធានបទនៃ​ការ​ផ្សាយ​ទាក់ទង​នឹង​ផលប៉ះពាល់លើការ​រស់​នៅ​របស់​ស្ត្រី​​ ដូចជា​សុខភាព​ ការអប់រំ​ ជីវភាព​រស់នៅ មុខរបរ​ខ្នាត​តូច​ សិទ្ឋិស្ត្រី បរិស្ថាន សន្តិសុខ​ ជាដើម។

នៅ​ថ្ងៃ​ទី​៧​ ខែ​វិច្ឆិការ​ ឆ្នាំ​២០១០​ កម្មវិធី​សម្លេង​ស្ត្រី​ ជម្រើស​ស្ត្រី​ បាន​ធ្វើការ​ពិភាក្សា​លើ​ប្រធានបទ​ សិល្បៈស្នាដៃ​ និង​ តម្លៃ​ស្ត្រី ជុំវិញ​វត្ថុបំណង​ ៣៖

១. លើក​កម្ពស់​ និង​ឲ្យ​តម្លៃ​ស្នាដៃ​ស្ត្រី

២. យោបល​ស្ត្រី​លើ​ស្នាដៃ​របស់​ខ្លួន​

៣. លើក​ទឹកចិត្ត​ឲ្យ​ស្ត្រី​មាន​ជំហរ​រឹងប៉ឹង និង​ស្ត្រី​មាន​ជំនាញ​រក​ចំណូល​ក្នុង​គ្រួសារ

ភ្ញៀវ​ដែលបាន​​ចូលរួម​នៅ​ក្នុង​កម្មវិធីនេះ​ មាន​អ្នកមីង​ហីង​ សារិន​ ជា​អ្នកអ្នក​ធ្វើ​ក្អមឆ្នាំង​ មក​ពី​ស្រុក​រលៀប្អៀរ​​ ខេត្ត​កំពង់ឆ្នាំង​ដោយ​គាត់​នឹងបរិយាយ​​​​​ពី​មុខ​របរ​របស់​គាត់​ ការ​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង​និង​ពី​អ្នក​ដទៃ​ រួម​ទាំង​ជួយ​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ផងដែរ។​ វាគ្មិន​ម្នាក់​ទៀត​មក​ពី​មូលនិធិហេនរេចបូល​ គឺ​អ្នក​ស្រី​ អាំង សុខរើន ដោយ​រូប​គាត់​ក៏​នឹង​លើក​ឡើង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មូលនិធិហេន​រេច​បូល​នេះ​ផ្តួចផ្តើម​និង​គាំទ្រ​ការតាំង​ពិព័ណ៌​ស្នាដៃ​សិល្បៈ​ស្ត្រី​ខ្មែរ នៅ​ផ្សារ​ទំនើប​សុវណ្ណា​កាលពី​ពេល​ថ្មីៗ​នេះ។​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​នោះ​អ្នក​ស្រី​ក៏​បាន​ឆ្លើយ​តប​នឹង​សំណួរ​មួយ​ចំនួន​របស់​មិត្ត​អ្នកស្តាប់​ទាក់ទិន​នឹង​ស្ថានភាព​យេនឌ័រ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

 


សូម​ស្តាប់​ការ​ផ្សាយ​ទាំង​ស្រុង​នៅ​របា​សម្លេង​ខាង​ក្រោម​នេះ
November 14, 10
[To view the Player you will need to have Javascript turned on and have Flash-Player 9 or better installed.]
វីដេអូ​អំពី​ជនជាតិ​ដើមភាគតិច
ព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗ
អេ៎​!​បង​ស្រី​ទៅ​ណា​ហ្នឹង!
ទិដ្ឋភាព​នៅ​កន្លែង​តាំងពិព័រណ៍

យូនី​កូដ​ខ្មែរ
 Radio Broadcasting